អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ
(ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ ដើម្បីបន្តអនុវត្តន៍នីតិវិធីច្បាប់ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា អះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
ក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូនលោក ហេង សិទ្ធី មកកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតទៅកាន់ស្ថានទូតកម្ពុជាទាំងអស់ នៅក្រៅប្រទេសប្រាប់អំពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ខណៈសមត្ថកិច្ចរបស់កម្ពុជា បានសហការជាមួយប៉ូលិស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ៕
source
Very very disappointed with Cambodia
ផ្យាយចឹងមានអារម្មណ៍ខ្មាស់អត់ចប់ហ្មងសារព័ត៌មាន😢😢
ប្រឹងណាអាប្រេតNews
😂😂😂
រដ្ឋាភិបាលត្រកូលហ៊ុន
ប្រែតnew
អត់យល់ពត៍មានអីទេ
Rusian Friend Hun
ចប់ហើយបើចឹងនោះ
នៅដល់ស្រុកឆ្ងាយចាប់បានដល់ជនសង្ស័យមានរឿងនៅថៃ ក្នុងស្រុកសោះស្ងាត់ចឺម
ចុះជនសង្ស៍យពាក់ព័ន្ធនិងអំពើឃាតកម្មនៅថៃចាប់បាននៅ?
អស់ទ្រព្យហើយជាប់គុកទៀត😢
មើលរឿងអញ្ចឹងលឿនណាស់
ចឹងប្រឹងហាស រឿងនោះវិញស្ងាត់ជ្រាប😊
ដូចខ្វះកន្លែងទៅ ធ្វើដល់ឧកញ៉ាប្រឆាំងគេហើយ ដើរទៅប្រទេសកុម្មុយនិស្តចប់បាត់ 😂
គុក😅
ឆាកល្ខោនបន្លប់ស្ថានការណ៍
ពូកែរឿងចាប់ម្លេះ
មកដល់ខ្មែរដឹងតែយ៉ាប់ហើយ
អត់យល់?
Congratulations បោកលុយចិនច្រើនណាស់